CMAC បានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-2
នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពសុីម៉ាក់ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្តបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-2។ គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣។
រង់ចាំមេីលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀមនិងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លេីទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច?
ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡេីយ៕
CMAC expert team responded to an emergency call at Tamon Senchey pagoda in Taham Village, Kokmorn Commune, Banteay Ampil District, Oddor Meanchey Province. The team confirmed the sacred site had been bombed by the Thai Air Force using F-16 fighter jets.
On August 2, 2025, Cambodia’s CMAC expert team responded to an emergency call at Tamon Senchey pagoda in Taham Village, Kokmorn Commune, Banteay Ampil District, Oddar Meanchey Province. The team confirmed the sacred site had been bombed by the Thai Air Force using F-16 fighter jets.
Investigators found remains of two MK-82 bombs equipped with GBU-12 Paveway II laser-guided systems. Critically, the serial numbers—22002788 and 22002794—show the bombs were manufactured in January 2023, eliminating any possibility that the strike was a remnant from the 1970–73 conflict period.
This concrete evidence directly exposes Thailand’s current military aggression and counters any misinformation attempting to discredit Cambodia. It is a clear act of violation on peaceful Cambodian soil, and we urge international observers not to be misled by false narratives.
Let the truth be known—this was not history repeating itself. This was an attack in our present time.












Source: PNN News
