Skip to content

The Efficiency of Resilience: Why Cambodia’s Rise Terrifies Thailand

Published: at 12:00 AM

Author:

Mr. Engchhay Norng

យុទ្ធសាស្ត្របង្អាក់សេដ្ឋកិច្ចកម្ពុជារបស់ថៃ៖ ហេតុអ្វីបានជាថៃចង់កម្ទេចសន្ទុះរីកចម្រើនរបស់កម្ពុជា?

នៅក្នុងវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ នេះ រឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍បំផុត មិនមែនជាទំហំទឹកប្រាក់សរុបនោះទេ ប៉ុន្តែគឺ “ល្បឿននៃការរីកចម្រើន”។ បើតាមទិន្នន័យ និងប្រវត្តិសាស្ត្រ វាបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសថៃកំពុងព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីបង្អាក់សន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងដេញតាមពីក្រោយខ្លួនយ៉ាងប្រកៀកប្រកិត។

១. សន្តិភាពថៃ ៣០០ ឆ្នាំ ប្រៀបនឹងសន្តិភាពកម្ពុជា ២៥ ឆ្នាំ
យើងត្រូវមើលលើ “ដើមទុននៃពេលវេលា”។ ប្រទេសថៃបានសោយសុខក្នុងសន្តិភាព និងមិនដែលរងការត្រួតត្រាពីអាណានិគម ឬការឈ្លានពានទ្រង់ទ្រាយធំអស់រយៈពេលយ៉ាងតិច ៣០០ ឆ្នាំ មកហើយ។ ពេលវេលាដ៏យូរអង្វែងនេះ បានអនុញ្ញាតឱ្យប្រទេសថៃកសាងហេដ្ឋារចនាសម្ព័ន្ធ និងសន្សំទ្រព្យសម្បត្តិជាតិដោយគ្មានការរំខាន។

ចំណែកកម្ពុជាយើងវិញ ទើបតែទទួលបានសន្តិភាពពេញលេញពិតប្រាកដក្រោយឆ្នាំ ១៩៩៨ (នយោបាយឈ្នះ-ឈ្នះ) តែប៉ុណ្ណោះ។ មានន័យថា កម្ពុជាទើបតែមានពេលកសាងជាតិបានប្រហែល ២៥ ឆ្នាំ ប៉ុណ្ណោះ។

២. គម្លាត GDP មិនសមាមាត្រនឹងពេលវេលាសន្តិភាព
ចំណុចដែលធ្វើឱ្យថៃមានការព្រួយបារម្ភបំផុត គឺប្រសិទ្ធភាពនិងសន្ទុះនៃការរីកចម្រើនរបស់កម្ពុជា៖

GDP សម្រាប់មនុស្សម្នាក់ (GDP per capita) របស់ថៃ ក្នុងឆ្នាំ ២០២៥ មានប្រហែល $៧,៩៤០។

GDP សម្រាប់មនុស្សម្នាក់ (GDP per capita) របស់កម្ពុជា ក្នុងឆ្នាំ ២០២៥ កើនឡើងដល់ប្រហែល $២,៨១០។

បើប្រៀបធៀបទៅលើ GDP per capita ថៃរកបានខ្ពស់ជាងកម្ពុជាតែ ២.៨ ដង ប៉ុណ្ណោះ។ បើយើងគិតពីពេលវេលាសន្តិភាព ថៃមានពេលច្រើនជាងយើងដល់ទៅ ១២ ដង (៣០០ ឆ្នាំ ទល់នឹង ២៥ ឆ្នាំ) ប៉ុន្តែសេដ្ឋកិច្ចថៃបែរជាលើសយើងមិនដល់ ៣ ដងផង។ នេះមានន័យថា ប្រសិនបើកម្ពុជាបន្តមានសន្តិភាព ២០ ឬ ៣០ ឆ្នាំទៀត កម្ពុជានឹងវ៉ាដាច់ថៃជាក់ជាមិនខាន។

៣. ចលនាពហិការទំនិញចោរ៖ ការបញ្ឈប់ការហូរចេញនូវសរសៃឈាមសេដ្ឋកិច្ច។ ការដែលប្រជាជនកម្ពុជាឈប់ប្រើប្រាស់ផលិតផលថៃ (Boycott) គឺជាអាវុធសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពបំផុត។

-ការទប់ស្កាត់ការលេចធ្លាយទឹកប្រាក់ជាតិ៖ កាលពីមុន លុយរាប់ពាន់លានដុល្លារបានហូរចេញទៅប្រទេសថៃជារៀងរាល់ឆ្នាំតាមរយៈការទិញទំនិញគ្រប់ប្រភេទ ការទៅដើរលេង និងទៅរកការព្យាបាលនានា។

-ការជំរុញសេដ្ឋកិច្ចទ្វេដង៖ នៅពេលយើងឈប់ទិញទំនិញថៃ លុយទាំងនោះនឹងចរាចរក្នុងស្រុក បង្កើតការងារឱ្យកូនខ្មែរ និងជួយឱ្យរោងចក្រក្នុងស្រុករីកចម្រើន។ នេះគឺជាមូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចយើងលោតរំលងល្បឿនធម្មតាដល់ទៅ ២ ដង។

៤. សង្គ្រាម និងការបិទខ្ទប់សេដ្ឋកិច្ច៖ លេសដ៏ថោកទាប
ដោយសារតែមើលឃើញពីភាពរឹងមាំរបស់កម្ពុជាបែបនេះហើយ ទើបថៃតែងតែបង្កើតលេសបង្កជម្លោះព្រំដែន បង្កសង្គ្រាម និងព្យាយាមបិទខ្ទប់សេដ្ឋកិច្ច។ គោលបំណងពិតប្រាកដរបស់គេ មិនមែនជារឿងទឹកដីនោះទេ ប៉ុន្តែគឺ៖

-បំផ្លាញទំនុកចិត្តវិនិយោគិន៖ ដើម្បីឱ្យពិភពលោកយល់ថា កម្ពុជាជាតំបន់សង្គ្រាម មិនគួរមកវិនិយោគ។

-បង្អាក់កម្លាំងយោធា៖ ថៃចង់ឱ្យកម្ពុជាចំណាយលុយលើអាវុធ ជំនួសឱ្យការយកលុយមកកសាងសេដ្ឋកិច្ចជាតិ។

#សរុបសេចក្ដី៖ ថៃដឹងច្បាស់ថា បើកម្ពុជាមានសន្តិភាព និងភាពឯករាជ្យខាងសេដ្ឋកិច្ច យើងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចប្រកួតប្រជែងជាមួយគេ។ ដូច្នេះ ការរួបរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ និងការរក្សាសន្តិភាព គឺជាគន្លឹះដែលនឹងធ្វើឱ្យកម្ពុជាឈ្នះនៅក្នុងសង្គ្រាមសេដ្ឋកិច្ច-ឈ្លានពាន មួយនេះ។ 🇰🇭

The Efficiency of Resilience: Why Cambodia’s Rise Terrifies Thailand

In the world of economics, “total wealth” is often a distraction. The real story is found in velocity—how fast a nation builds itself from nothing. When you look at the raw numbers between Thailand and Cambodia in 2025, it becomes clear: Thailand isn’t just a competitor; they are a nation desperately trying to sabotage a neighbor that is outperforming them in every “peace-year” metric.

1. The 300-Year Head Start vs. The 25-Year Miracle
To understand the lack of symmetry, we have to look at history.

Thailand’s Fortress: Thailand (formerly Siam) has enjoyed a level of stability almost unique in Asia. For at least 300 years, they have avoided colonization, foreign occupation, and total domestic destruction. Their infrastructure, institutions, and capital have been allowed to accumulate for three centuries without being reset to zero.

Cambodia’s Zero Hour: Cambodia’s clock only truly started in 1998 with the end of the Khmer Rouge threat. We have had only 25 years of “True Peace” to build everything from scratch—our schools, our banking system, and our factories.

2. The Uncomfortable Math for Thailand
If Thailand’s narrative of superiority were true, their wealth should be vastly higher than Cambodia’s given their 300-year lead. But look at the 2025 data:

-Thailand GDP Per Capita: ~$7,940

-Cambodia GDP Per Capita: ~$2,810

The Comparison: Thailand’s GDP per capita is only about 2.8 times that of Cambodia.

Think about that. Thailand has had 12 times more peace (300 years vs. 25 years), yet they are only 2.8 times wealthier. This is not symmetrical. If Cambodia continues at this rate, it will reach Thailand’s level of development in a fraction of the time it took them. Cambodia is growing at a much higher “efficiency per year of peace.”

3. The Fear of the “Catch-Up”
Thailand knows that if Cambodia remains peaceful for another 20 years, the gap will vanish. This is why they are reverting to old tactics:

-Creating Conflict: By initiating border skirmishes and “war zones,” they attempt to reset Cambodia’s peace clock.

-Blocking the Economy: They want to prevent Cambodia from becoming the region’s industrial hub.

-Military Aggression: Their goal is to drain Cambodia’s resources into defense rather than development.

4. The Boycott: Cambodia’s New Economic Weapon
For years, Thailand treated Cambodia as a “captive market”—a place to dump their goods and extract our currency. But the 2025 boycott has flipped the script.

The Double-Speed Boost: By refusing Thai products, we are keeping our wealth at home. Money that used to disappear into Thai bank accounts is now circulating in our own markets, funding our own entrepreneurs.

Self-Reliance: Every Riel we keep is a Riel that builds Cambodia’s future. This “economic repatriation” is boosting our growth to double speed because we are no longer subsidizing a neighbor that wants to see us fail.

#Conclusion: No More Excuses
Thailand uses “border security” or “nationalism” as a false excuse. The truth is simpler: they are afraid of a fair fight. They cannot compete with Cambodia’s growth velocity, so they try to destroy the peace that makes that growth possible. But the numbers don’t lie—Cambodia has done more in 25 years than most nations do in a century. The “Head Start” is over.🇰🇭

#JusticeForCambodia
#ThailandStartedTheWar
#PeaceForCambodia